ឯកឧត្តម អាយ ខន សមាជិកព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួសុខទុក្ខ ជាមួយសមាជិកក្រុមប្រឹក្សាឃុំជីផាត មេភូមិទាំងអស់ មេប៉ុស្តិ៍
 
ចែករំលែក ៖

នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមអាយ ខន សមាជិកព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួសុខទុក្ខ ជាមួយ សមាជិកក្រុមប្រឹក្សាឃុំជីផាត មេភូមិទាំងអស់ មេប៉ុស្តិ៍ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាស្រុក អភិបាល នៃគណ:អភិបាលស្រុក ទីកន្លែងនៅសាលាឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
-បានជំរុញក្រុមប្រឹក្សាឃុំ រៀបចំកសាងផែនការការងារ សម្រាប់ត្រៀមការងារបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅ២០២២ខាងមុខនេះ។
-បានណែនាំជំរុញអោយក្រុមប្រឹក្សាឃុំ អនុវត្តអោយមានប្រសិទ្ធភាព នៅគោលនយោបាយ ភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាល បានដាក់ចេញកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ អំពីលក្ខណ:សម្បត្តិទាំង៧ចំណុច។
-បានជំរុញអោយឃុំ ធ្វើការរៀបចំបង្កើតគណ:កម្មការ ដោះស្រាយ វិវេទ ក្នុងមូលដ្ឋាន និងបង្កើតក្រុមដោះស្រាយទំនាស់នៅថ្នាក់ភូមិ តាមការណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ចេញកាលពីឆ្នាំ២០១០។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ